បទបញ្ជាផ្ទៃក្នុង

I. លក្ខខ័ណ្ឌនៃការចូលរួម
១. អ្នកប្រើប្រាសត្រូវបំពេញព័ត៌មានរបស់ខ្លួនឱ្យបានត្រឹមត្រូវ ជាពិសេសព័ត៌ំមានដែលចាំបាច់ដូចជា៖
+ ព័ត៌មានផ្ទាល់ខ្លួន
- នាម
- គោត្តនាម
- ភេទ
- ថ្ងៃខែឆ្នាំកំណើត
- ទីកន្លែងកំណើត
- អាសយដ្ឋាន
- លេខទូរស័ព្ទ
+ ព័ត៌មានទាក់ទងនឹងគណនី
- អាសយដ្ឋាននៃទំព័រ
- សារអេឡិចត្រូនិច
- ពាក្យសម្ងាត់
* ចំណាំ៖ ចំពោះលេខទូរស័ព្ទអ្នកត្រូវបំពេញឱ្យបានត្រឹមត្រូវ ពីព្រោះអ្នកនឹងត្រូវ​ទទួល​សារ​បញ្ជាក់ពី​គណនី​របស់អ្នក។
* សារអេឡិចត្រូនិច គឺពិតជាចាំបាច់។ អ្នកត្រូវប្រើវាដើម្បីបញ្ជាក់ធ្វើឱ្យ​គណនី​ដំណើរ​ការ​ និងត្រូវប្រើ​វាដើម្បី​ធ្វើការ​ចូលទៅ​កាន់​កាបូប​របស់​អ្នក។​
* ពាក្យសម្ងាតគឺជាឃ្លាសម្ងាត់​ដែលអ្នក​ត្រូវ​ចង​ចាំ​ដើម្បី​ធ្វើការ​ចូល​ទៅ​កាន់​កា​បូប​របស់​អ្នក​។
២. អ្នកប្រើប្រាស់គឺជាប្រជាជនខ្មែរ ឬអ្នកចេះភាសាខ្មែរ។

II. វិន័យក្នុងការបញ្ចូលឯកសារ
១. ឯកសារដែលបញ្ចូលបាន​គឺ​ត្រូវ​បាន​កំណត់​ដោយ​ប្រព័ន្ធ​រួចជា​ស្រេច​គឺ​វាជា​ប្រភេទ​ដែល​មាន​ដូច​ជា​៖ MS Office File, Open Office, Adobe Acrobat, និងជារូបភាព។
២. ទំហំ​អតិ​បរមារ​ក៏បាន​កំណត់​រួច​ជាស្រេចគឺ២០មេកាបៃក្នុង​ឯកសារ​មួយ។
៣. មិនអនុញ្ញាតិ​ឱ្យអ្នកប្រើប្រាស់​បញ្ចូល​នូវឯកសារ​ដែលទាក់ទង​នឹង​រូប​ភាព​អាសគ្រាម​ ឬ​រឿង​អាសគ្រាមនេះទេ។ បើពុំដូច្នោះទេគណនី​របស់​អ្នក​នឹង​ត្រូវ​បាន​បិទ។ ហើយ​បើ​មាន​បញ្ហា​ផ្សេងៗ​ទៀត​ដែល​ជាទង្វើ​ផ្ទុយ​ពី​ច្បាប់ អ្នក​ប្រើ​ប្រាស់​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់។
៤. មិន​អនុញ្ញាតិឱ្យ​អ្នក​ប្រើប្រាស់បញ្ចូល​ឯកសារ​ដែល​ទាក់ទង​នឹង​ការប្រមាថ ឬបរិហារដល់​អ្នក​ដទៃនោះ​ទេ។ ពុំនោះ​ទេ​អ្នក​ប្រើ​ប្រាស់​នឹង​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់​ដោ​ខ្លួនឯង។

III. សិទ្ធក្នុងការ​ផ្សាយ​អត្ថ​បទ​ផ្សាយ​របស់​ Khmerdocs.com
១. រាល់អត្ថបទ​របស់​អ្នកប្រើប្រាស់​ទាំងអស់ ដែលបាន​កំណត់​ជា​សាធារណៈ ហើយ​ Khmerdocs យល់ថា​វាមាន​ប្រយោជន៍ Khmerdocs អាច​ចុះយក​ទៅចុះ​ផ្សាយ​បានក្នុង​ផ្នែក​មួយនៃ Khmerdocs ឬ​គេហ​ទំព័រជាដៃគូ​ផ្សេងៗទៀត ឧទាហរណ៍៖ www.sombokit.com ជាដើម។ ហើយ​រាល់​អត្ថបទ​ទាំងអស់​នឹង​ត្រូវ​បាន​រក្សាសិទ្ធ​អ្នក​ផ្សាយ​នឹង​និពន្ធ។