១. អ្វីទៅជា khmerdocs.com?
khmerdocs.com គឺជាគេហៈទំព័រមួយដែលផ្ដល់ជូនឱ្យអ្នកនូវប្រព័ន្ធបណ្ដាញចំណេះដឹងខ្មែរ ។ មានន័យថាវាជាឃ្លាំងផ្ទុកឯកសារមួយតាមប្រព័ន្ធអ៊ិនធឺណែត ។ អ្នកអាចធ្វើការផ្ទុកមេរៀន ស្វែងរកមេរៀន និងចែករំលែកមេរៀន ទៅកាន់មនុស្សដែលអ្នកស្គាល់ ។ khmerdocs.com ត្រូវបានអភិវឌ្ឍន៍ឡើងជាភាសាខ្មែរ ដើម្បីផ្ដល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់ដែលមិនសូវ ចេះភាសាអង់គ្លេស ។
២. គោលបំណងនៃការបង្កើត khmerdocs.com
ដោយសារតែយើងបានមើលឃើញថា អ្នករាល់គ្នាមានការលំបាកចំពោះការទុកដាក់ឯកសារ ដូច្នេះទើបយើងបាននឹកឃើញនូវវិធីមួយដែលមានឈ្មោះថា ប្រព័ន្ធបណ្ដាញចំណេះដឹងខ្មែរ ។ វាត្រូវបានបង្កើតឡើងដើម្បីធ្វើជាជំនួយដល់ប្រជាជនកម្ពុជាទូទៅ ក្នុងការថែររក្សាឯកសារ ។ បញ្ហាដែលយើងឃើញជារឿយៗគឺ បញ្ហាមេរោគដែលតែងតែវាយលុក និងបំផ្លាញឯកសាររបស់អ្នកដែលទុកនៅក្នុងកុំព្យូទ័រ ឬឧបករណ៍ផ្សេងៗទៀត ដូចជា USB Flash និងទូរស័ព្ទជាដើម ។ នេះជាឱកាសថ្មីសម្រាប់ប្រជាជនកម្ពុជាដែលត្រូវយកឯកសារមកទុកនៅក្នុង khmerdocs.com ។ មិនតែប៉ុណ្ណោះ អ្នកក៏អាចធ្វើការចែករំលែកទៅកាន់មិត្តភក្ដិបានទៀតផង ។
វាផ្ដល់នូវប្រភពនៃការស្វែងរកឯកសារ ។ សិស្ស និស្សិត ឬអ្នកទាំអស់គ្នាជាដើមអាចស្វែងរកឯកសារនៅក្នុង khmerdocs.com បានដោយប្រើប្រាស់ប្រអប់ស្វែងរក និងចុចស្វែងរក ។ ពីព្រោះនៅពេលដែលអ្នកប្រើប្រាស់បានកើនឡើងឯកសារនៅក្នុង khmerdocs.com ក៏កើនឡើងដែរ ។ ដោយអ្នកប្រើប្រាស់បានកំណត់ការបង្ហាញឯកសារជាសាធារណៈ នោះមានន័យថាគេអនុញ្ញាតិឱ្យអ្នកមើលឃើញឯកសារនោះហើយ ។
khmerdocs.com ត្រូវបានអភិវឌ្ឍន៍ជាភាសាខ្មែរ គឺក្នុងគោបំណងចូលរួមលើកស្ទួយអក្សរសាស្ត្រជាតិ ។ ពីព្រោះយើងបានពិនិត្យឃើញថា គេហៈទំព័រដែលសរសេរជាភាសារខ្មែរនៅក្នុងប្រទេសកម្ពុជាយើងមានតិចនៅឡើយ ។ ហើយយើងក៏សង្ឃឹមថាគេហៈទំព័រជាភាសាខ្មែរនឹងមានការកើនឡើង ។
៣. បេសកកម្មរបស់ khmerdocs.com
យើងសូមបញ្ជាក់ដល់ប្រជាពលរដ្ឋទាំងអស់ថា khmerdocs.com គឺជាគម្រោងធ្វើឡើងសម្រាប់ពលរដ្ឋកម្ពុជាតែប៉ុណ្ណោះ មិនមែនជាគម្រោងដែលបម្រើឱ្យអន្តរជាតិទេ ។ ដូច្នេះរាល់ប្រជាពលរដ្ឋខ្មែរទាំងអស់មានសិទ្ធប្រើប្រាស់ប្រព័ន្ធនេះបានដោយសេរី ។
៤. គម្រោងសម្រាប់អនាគត
khmerdocs.com ពិតជាមិននៅស្ងៀមទេ ដោយសារតែសព្វថ្ងៃនេះគ្រាន់តែជាការចាប់ផ្ដើមតែប៉ុណ្ណោះ ។ ពួកយើងនឹងខិតខំប្រឹងធ្វើឱ្យគម្រោងមួយនេះកាន់ប្រសើរជាងមុន ដោយរៀបចំឱ្យកាន់តែមានភាពងាយស្រួលជាងនេះក្នុងការថែរក្សា និងចែករំលែកឯកសារ ព្រមទាំងការផ្ដល់ជូននូវសេវាផ្សេងៗទៀតសម្រាប់ពលរដ្ឋកម្ពុជាទាំងមូល ។
៥. លទ្ធភាពរបស់ khmerdocs.com
អ្នកនឹងទទូលបានទំព័រមួ យនៅពេលចុះឈ្មោះ និងធ្វើការបញ្ជាក់រួច បូករួមទាំងការបង្ហាញពីព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក អ្នកអាចធ្វើការកែប្រែ និងកំណត់ការបង្ហាញបាន ។
អ្នក អាចធ្វើការបញ្ចូលមេរៀន ឬឯកសាររបស់អ្នក ទាញយកមកវិញ និងចែករំលែកដោយកំណត់ឯកសារជាសាធារណៈ ឬចែករំលែកទៅកាន់ Facebook និង Twitter ។
អ្នកអាចស្វែងរក និងធ្វើការស្នើអ្នកប្រើប្រាស់ផ្សេងទៀតជាមិត្តភក្ដិបានដើម្បីងាយ ស្រួលចូលទៅមើលមេរៀន និងឯកសាររបស់គាត់ ។
អ្នកអាចចូលទៅកាន់ ទំព័ររបស់អ្នកប្រើប្រាស់ផ្សេងទៀតបានដោយមិនចាំបាច់ធ្វើការ Login ក៏បាន ។ ហើយរាល់ឯកសារដែលកំណត់ការបង្ហាញជាសាធារណៈអ្នកអាចមើលឃើញ ។
អ្នកអាចធ្វើការស្វែង រកឯកសារផ្សេងបានដោយមិនចាំបាច់ធ្វើការ Login គឺគ្រាន់តែប្រើប្រអប់ស្វែងរកឯកសារ ។ ចំពោះការស្វែងរកអ្នកអាចស្វែរកទៅតាមប្រភេទឯកសារ មុខវិជ្ជា ឬចំណងជើងដោយផ្ទាល់ ។
អ្នកអាចធ្វើការផ្ដល់យោបល់ទៅលើឯកសារផ្សេងៗបាន ។ |